Khmer Essential Round 2

ពិធីបុណ្យភ្ជំបិណ្ឌ

ពិធីរួបរួម

ក្នុងភាសាខ្មែរយើង ភ្ជុំឬពំឈុមមានន័យថា”កិច្ចប្រជុំឬការជួបជុំគ្នា” ហើយចំណែកឯ បិណ្ឌមានន័យថា

“ពំនូតបាយ” បាយបិណ្ឌ គឺជា​បាយសម្រាប់អោយពួកប្រែត។ បាយបិណ្ឌគឺ បាយដំណើបជាមួយល្ង

ពូតចូលគ្នា។ ថ្ងៃភ្ជំបិណ្ជនេះ គេប្រារព្ធ​ឡើងចំនួន ១៥ថ្ងៃ។​ បុណ្យនេះ​​ គេចាប់ផ្ដើមឡើងនៅថ្ងៃ

១​រោច​ទៅដល់ ថ្ងៃ១៥រោច​ ខែភទ្របទជារៀង​រាល់ឆ្នាំ។ បុណ្យធំនៃភ្ជំុបិណ្ជគឺថ្ងៃទី ១៥រោចខែភទ្របទ។

តើប្រជាជន​ធ្វើអ្វីខ្លះនៅក្នុងពិធីបុណ្យភ្ជំបិណ្ជ?

នៅថ្ងៃភ្ជំបិណ្យ ប្រជាពលរដ្ធខ្មែរ តែងតែទៅវត្តដើម្បីបោះបាយបិណ្ជ និង​ ធ្វើបុណ្យឧទ្ទិសកសលដល់

ញាតិការរបស់ពួកគេដែលបានចែកឋានទៅ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេបានជួបជុំគ្រួសារនិងមិត្តភក្តិ

ហើយក៏បានទៅវត្ត ប្រគេនភេសជ្ជដល់ព្រះសង្ឃ និងដាក់វេនគ្នាយកចង្ហាន់ទៅវត្ត។ ប្រជាជនខ្មែរយើងក៏

បានជូនម្ហូបអាហារដល់អ្នកមានគុណ ឬព្រះរស់នៅស្ថិតនៅឯគេហដ្ឋានទៀតផង។ ប្រជាពលរដ្ឋយើង ក៏បានរាប់បាត្រ ពូនភ្នំខ្សាច់ដើម្បីឧទ្ទិសកុសលដល់ញាតិការទាំង៧សណ្តានដែលបានចែកឋានដែរ។

ប្រវត្តិពិធីបុណ្យភ្ជំបិណ្ឌ

 

នៅសម័យដើមគឺក្រោយពេល ដែលព្រះពុទ្ធសាសនា ផ្សាយចូលមកក្នុងប្រទេសខ្មែរ

យើងហើយនោះ ភិក្ខុសង្ឃបាននិមន្ត ទៅបិណ្ឌ បាតគ្រប់ច្រកល្ហករាល់ពេលវេលា ដោយមិនគិតថា ជារដូវវស្សា រដូវប្រាំង រដូវ ក្តៅ ឬរដូវរងាឡើយ ។

លុះដល់សម័យស្តេចសោយរាជ្យ គឺវង្ស ”ជ័យវរ្ម័ន”ព្រះអង្គមានព្រះទ័យជ្រះថ្លានឹងព្រះពុទ្ធ

សាសនាក៏បានឧបត្ថម្ភព្រះសង្ឃដែល បួសក្នុងព្រះពុទ្ធសាសនា ដោយបច្ច័យបួន មានចង្ហាន់

បិណ្ឌបាត្រ សេនាសណៈ ភេសជ្ជៈ និង ចីវរ ។ ក្រោយមកទៀត ព្រះអង្គទ្រង់ ឈ្វេងយល់ថា នៅរដូវវស្សាព្រះសង្ឃនិមន្តចេញទៅបិណ្ឌបាត្រ នោះជួបប្រទះនូវការលំបាក ខ្លាំងណាស់ដូចជា ភ្លៀង ផ្គរ រន្ទះ ខ្យល់ បក់បោកដែលបណ្តាលឱ្យព្រះសង្ឃអង្គខ្លះ ត្រូវដួលលើភក់ជ្រាំនោះ ក៏នាំឱ្យព្រះអង្គ

កើតព្រះទ័យសង្វេគផង ជ្រះថ្លាផង ហើយក៏បាន បវារណាដល់ព្រះសង្ឃក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យនិមន្តគង់នៅក្នុងវត្ត ហើយកុំនិមន្តចេញបិណ្ឌបាត្រឯណា ក្នុងរយៈពេល៣ខែ មិនតែប៉ុណ្ណោះ ព្រះអង្គក៏បានធ្វើជាព្រះរាជប្រកាសផ្សព្វផ្សាយ ឱ្យប្រជារាស្ត្រទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ជួយឧបត្ថម្ភបច្ច័យ បួនដល់ព្រះសង្ឃ ក្នុងរយៈពេលនៃរដូវវស្សាកុំឱ្យព្រះសង្ឃនិមន្តបិណ្ឌបាត្រ

នៅខាងក្រៅទៀត។ ការអនុវត្តន៍បែបនេះ ចេះតែក្លាយ បន្តិចម្តងៗ ប្រជារាស្ត្រក៏ធ្វើតាម

ព្រះរាជារហូតមក គឺឱ្យតែដល់រដូវវស្សារយៈពេល៣ខែ ដោយគិតចាប់ពីថ្ងៃ ១ រោច ខែអាសាឍ ដល់ថ្ងៃពេញបូរមីខែអស្សុជមិនឱ្យព្រះសង្ឃទៅណាទេ (គឺនៅសម័យនោះ គេដាក់បិណ្ឌ

ក្នុងរយៈពេល៣ខែ តែក្រោយៗមកក៏សល់ រយៈពេលតិចទៅៗ រហូតមកដល់សព្វថ្ងៃនេះដោយ

អាស្រ័យដោយកត្តាជីវភាពរស់នៅក្នុងសង្គមមានការប្រែប្រួល។

 

Leave a Reply

Your email address will not be published. Required fields are marked *